(បទពាក្យ៧)
ជល់កែវមួយផាំងស្វាងចិញ្ចើម
ពីរផឹកដាច់ផ្ដើមសម្បើមយក្ស
ផឹកកែវទីបីធំអារក្ស
កែវទីបួនជាក់រងំចិត្ត។
ដល់កែវទីប្រាំអាណិតខ្លួន
ប្រាំមួយនឹមនួនជួនរឹងរឹត
ដាក់ដាច់ដល់ស្ងួនចំណីពិត
ប្រាំកែវអាណិតខ្លួនដង្ហក់។
ប្រាំពីរស៊ីផុតសម្ដីខ្មោច
ប្រាំបីអាសោចកេរ្តិ៍វិលវក់
ប្រាំបួនរេរាំចង្អេរបក់
ទីដប់បះសក់បន្តក់ទឹក។
០៣ វិច្ឆិកា ២០១៦
No comments:
Post a Comment