ខ្ទមបាត់ម្ចាស់
www.facebook.com/rosveasnaspoems
www.youtube.com/user/snapoems
Tel: 012344783
ភ្នំពេញ ថ្ងៃអាទិត្យ
ទី៥ ខែឧសភា ឆ្នាំ២០១៣
www.facebook.com/rosveasnaspoems
www.youtube.com/user/snapoems
Tel: 012344783

ស្មៅដុះបែកគុម្ពធំក្រៃក្រាស ពាសពេញដេដាសព័ទ្ធជិតជុំ
ធ្លាប់អ៊ូអរប្រែស្ងាត់ជ្រងំ ឱទីមនោរម្យប្រែក្រៀមក្រោះ។
ដំបូលរហែកគេងរាប់ផ្កាយ កូននែបនិត្យម្ដាយពោលផ្ដងផ្ដោះ
វីឡាផ្ទះថ្មីពុំស្មើសោះ ពុំស្មើសម្រស់ខ្ទមកម្សត់។
សំឡេងល្វើយៗហួចបំពេ កម្មធំម្ល៉េះទេមកពង្រាត់
ឲ្យខ្ទមជរាស្គាល់ជូរចត់ ម្ចាស់ខ្ទមត្រូវព្រាត់ឃ្លាតទៅឆ្ងាយ
សល់តែសំណល់កម្ទេចខ្ទម រូបរាងស្គាំងស្គមរញមស្ដាយ
ហាក់ដូចព្រលឹងចាកចោលកាយ
រូបកូននិងម្ដាយឆ្ងាយទៅហើយ។
No comments:
Post a Comment