Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 4, 2011

សម្រស់​ភ្លើង​ពណ៌​



 

  • (បទ​ពាក្យ​ ៩)
  •  
  • ភ្លើង​ភ្លឹបភ្លែត​​លោត​តាម​ភ្លេង​ពណ៌​​​​​ចម្រុះ​ 
  •  
  • ភ្លឺ​ទម្លុះ​​ឆ្លុះ​​​ដល់​ក្នុង​រូង​​ចិន្ដា​
  •  
  • នាំ​ឲ្យ​ចិត្ត​ស្ថិត​​​ក្នុង​​​ភព​ស្ថាន​​កាមា​ 
  •  
  • ឃ្លាន​តណ្ហា​សុរា​ពិស​ប្រហារ​ចិត្ត​។
  •  
  • សំណាញ់​ស្នេហ៍​ប្រែ​រួតរឹត​​ស្អិត​ជាប់​កាយ​ 
  •  
  • ​​ក្ដី​សប្បាយ​ក្លាយ​ជា​ទុក្ខ​​តាម​កៀក​កិត​
  •  
  • ​​ប្រាក់​ដុល្លារ​ផ្កា​មាន​ពិស​រុំ​សណ្ឋិត​ 
  •  
  • ដូច​កាំបិត​ចិត​​បេះដូង​ទ្រូង​ឲ្យ​ធ្លាយ​។
  •  
  • លឿង​ក្រហម​ខៀវ​បៃតង​ស៊ី​ជម្ពូ​ ​​​ 
  •  
  • នៅ​មិន​យូរ​ចិត្ត​ស្រើបស្រាល​ចាយ​រាត់​រាយ
  •  
  • ​​ជ្រុល​កាយ​ឆ្ងាយ​ធម៌​មិនមែន​ត្រូវ​ទំនាយ
  •  
  •  ឬ​សម្ពាយ​ពី​ព្រេង​ព្រឹទ្ធ​ក្រិត​ឡើយ​ណា​​​។​
  •  
  • ​​ ឱ​សម្រស់​ស្រស់​ឆើត​ឆាយ​​ពេញ​និយម
  •  
  • មនោរម្យ​ទី​ប្រគំ​ផ្សំ​ស្នេហា​
  •  
  • ពាំ​វិញ្ញាណ​ឲ្យ​ឃ្លាត​កាយ​ឆ្ងាយ​សង្ខារ
  •  
  •   ក្នុង​លោកា​នៃ​ពិភព​សន្តិភាព​។​
  •  
  • ភ្លើង​ព្រាក​ៗ​ច្រៀក​ទាំង​ចិត្ត​ឲ្យ​វង្វេង​ 
  •  
  • ​​ស្នេហ៍​ស្រស់​ក្មេង​កេង​ដល់​ក្នុង​លុង​យក​ប្រៀប​
  •  
  • ភ្លើង​កំដរ​សូរ​ពីរោះ​​គ្មាន​អ្វី​ធៀប​ 
  •  
  • នាំ​ខ្លួន​ទាប​រាប​ស្មើ​ដី​​ថ្ងៃ​មរណា​។

No comments: