កន្លែងក្នុងរឿង
-
កោសល (Kosala)៖ នគររបស់ព្រះបាទទសរថ។
-
អយុធ្យា (Ayodhya) ៖ រាជធានីនៃនគរកោសល។
-
មិថិលា (Mithila)៖ នគររបស់ព្រះបាទជនក
បិតានៃព្រះនាងសិតា។
-
តាមសៈ (Tamasa) ៖ ឈ្មោះទន្លេដែលព្រះរាមៈ
សិតា និងលក្ស្មណៈ ជិះរាជរថទៅដល់ដំបូងគ្រានិរទេសចេញពីនគរកោសល
ដោយមានពួកពរិពារហែហមផង។
-
គង្គា (Ganges)៖ ឈ្មោះទន្លេគង្គាដែលអ្នកទាំងបីធ្វើដំណើរមកដល់បន្ទាប់ពីទន្លេតាមសៈ
ហើយក៏ទីកន្លែងពួកបរិពារទាំងឡាយ រួមទាំងសុមន្ត្រៈ
ត្រូវបញ្ចប់ការជូនដំណើររបស់អ្នកទាំងបី។
-
យមុនៈ (Yamuna)៖ ឈ្មោះទន្លេយមុនៈ
ដែលនាំដោយឥសីភារទវជ។
-
ចិត្រកូត (Chitrakut)៖ ឈ្មោះភ្នំមួយដែលមានសម្រស់ស្រស់ស្អាត
ដែលអ្នកទាំងបីទៅដល់ ក្រោយពីបានឆ្លងផុតទន្លេយមុនៈ។
-
មល្យវតិ (Malyavati)៖ គឺទន្លេដែលនៅក្បែរភ្នំចិត្រកូត។
-
សរយុ (Sarayu)៖ឈ្មោះទន្លេដែលព្រះបាទទសរថទៅបរបាញ់កាលនៅវ័យក្មេង
ប៉ុន្តែបែរជាត្រូវចំស្រវណកុមារ ដោយទ្រង់ស្មានតែជាសត្វព្រៃ
ហើយត្រូវបណ្ដាសារបស់ឪពុកកុមារនោះ។
-
ទន្ទកៈ (Dandaka)៖
ឈ្មោះព្រៃទន្ទកៈ ក្រោយពីព្រះរាមៈ សិតា និងលក្ស្មណៈចាក់ពីភ្នំចិត្រកូតទៅ
ពួកគេបានមកដល់ព្រៃទន្ទកៈ ហើយរស់នៅទីនោះអស់ពេល១០ឆ្នាំ។
-
បញ្ចវតិ (Panchavati)៖ ជាឈ្មោះព្រៃចុងក្រោយ
បន្ទាប់ពីរស់នៅព្រៃទន្ទកៈអស់ពេលជាង១០ឆ្នាំ ទីនោះហើយដែលរាវណៈបានឆក់យកនាងសិតាទៅក្រុងលង្កា។
-
គោទវារី (Godavari)៖ ឈ្មោះទន្លេគោទវារី
នៃក្បែរព្រៃបញ្ចវតិ។
-
រិស្យាមុខៈ (Rihsyamukha) ៖ ឈ្មោះភ្នំដែលសុគ្រីវៈរស់នៅលាក់ខ្លួន
ក្រោយពីវាលីបណ្ដេញគេចេញពីនគរ។
-
បម្បៈ (Pamp) ៖
ឈ្មោះបឹង នៅជាប់នឹងភ្នំរិស្យាមុខៈ។
-
កិស្កិន្ទៈ (Kishkinda)៖ ជាឈ្មោះនគររបស់ស្វា
គឺទឹកដីរបស់វាលី និងសុគ្រីវៈ។
-
អសោកៈ
(Ashoka) ៖
ឈ្មោះសួនមួយនៅនគរលង្កា កន្លែងដែលរាវណៈយកព្រះនាងសិតាទៅលាក់ទុក។
-
គន្ធ្មទ៌ន (Gandhmardan)៖ឈ្មោះភ្នំដែលមានថ្នាំទិព្វ
ពេលហនុមានរកថ្នាំមិនឃើញ ក៏គាល់ភ្នំនេះមកទាំងមូល។
-
លង្កា (Lanka)៖ ឈ្មោះនគររបស់ពួករាក្ស
ឬអសុរៈ នៅកណ្ដាលសមុទ្រ ស្ថិតក្រោមអំណាចរបស់រាវណៈ។
No comments:
Post a Comment