Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, May 3, 2014

វិញ្ញាណ




វិញ្ញាណ


សម្បក​ខាង​ក្រៅ​ខ្មៅ​លឿង​ស​ 
ចាស់​ក្មេង​សាច់​ល្អ​ក៏​មិន​ផេះ​​
ទាប​ខ្ពស់​សង្ហារ​ស្អាត​ដល់​ម្ល៉េះ​​ 
ឥត​មាន​ចំណេះ​ឥត​ព្រលឹង​។
ប្រាណ​​ប្រែគង់​ចាស់​ផ្លាស់​សព្វ​សាច់​ 
រឿង​សម្រស់​ដាច់​គង់​មិន​នឹង​
អាយុ​លយលឿន​ល្បឿន​មិន​ធ្មឹង​ 
គង់​ដេក​ស្ងៀម​ឈឹង​សូន្យ​សង្ខារ​។
អ្វី​ៗ​រលាយ​តាម​ធម្មជាតិ​ 
រឿង​ជួប​រឿង​ឃ្លាត​ជា​ធម្មតា​
រស់​នៅ​​ខ្វះ​ធម៌​ទ្រជីវា​ 
ឲ្យ​ប្រាណ​នេះ​ណា​ខ្វះ​លំនឹង​។
ប្រាណ​ព្រាត់​​វិញ្ញាណ​ឃ្លាន​​សាង​កម្ម​ 
អសោច​កេរ្តិ៍ផ្ដាំ​លាត​សន្ធឹង​
អ្នក​ក្រោយ​តំណាល​ចាំ​ដំណឹង​ 
តំណ​រំពឹង​នឹង​មិន​ភ្លេច​។
សូម​ឲ្យ​វិញ្ញាណ​​​សណ្ឋិត​ប្រាណ​ 
រក្សា​ឲ្យ​បាន​ជាប់​ជានិច្ច​
សាង​ធម៌​ទសពិធ​រឹត​រំលេច​ 
ចែងចាំង​ដូច​ពេជ្រលេច​ពណ្ណរាយ​។  


No comments: