Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, May 1, 2014

សែន​ក្រអូប​


សែន​ក្រអូប

សែន​ក្រអូប​ស្រូប​ស្រេច​​​មិន​ណាយ 
គន្ធាសុះសាយ​ផ្សាយសព្វ​ទី​
កន្លង់​វង្វេង​វិលវល់​វក់វី​  ​ 
បុប្ផា​សោភី​នៅ​​ទី​ណា​។

ពេល​រៀម​ស្រូប​ស្រង់​ចង់​ឃើញ​ស្ងួន​ 
ម្ដេច​លាក់​បំពួន​ភាន់នេត្រា​
តើ​ធ្វើ​ម្ដេច​ទៅ​ជួប​បុប្ផា​ 
ឬគ្មាន​វាសនា​ក្នុង​ជាតិ​នេះ​។

មាន​តែ​ផ្ដាំ​ខ្យល់​ជួយ​នាំ​ផ្លូវ​ 
កួច​​ពាក្យ​​ប្រាប់​ពៅ​​​ថ្លៃ​វិសេស​
​កន្លង់​ហិច​ហោះ​ហើរ​ចចេស​ 
ទ្រូងតឹង​ស្ទើរ​​​ប្រេះ​​បែក​ជា​បី​។

​សែន​ក្រអូបរៀម​ស្រូប​មិន​ដាច់​ 
រង្គាត់​ប្ដូរ​ផ្ដាច់​ក្លិន​ពិសី​
កន្លង់​បាក់​ស្លាប​ក្រាប​ដល់​ដី​ 
អង្វរ​ប្រណី​យល់​ស្នេហ៍​បង​។

No comments: