និពន្ធទំនុកច្រៀងដោយ រស់ វាសនា
I. ភូមិបួនដងទង់ជំរំកវី ដែនស្មាច់មានជ័យកំណើតរូបខ្ញុំ សមុទ្រធំធេង
ខ្លែងចាកទ្រនំ សុរិយាគងភ្នំក្រាលព្រហ្មសុវណ្ណ។
II. នឹកឃើញកោងកាងច្រូងច្រាងពេញដី លាសំឡេងរៃរាត្រីព្រាត់ចន្ទ
រូបអ្នកនេះហើយតួឯកសំខាន់ ដែលខ្ញុំរួសរាន់ព្រួយថែរក្សា។
R. រលករលេញប្រដេញបំពេ ក្រោមថ្ងៃទន់ទេទាបលើជលសា ឥលូវ
ខ្ញុំឃ្លាតផុតពីហត្ថា សល់ទឹកនេត្រាក្លាយជាសាគរ។
II. សមុទ្រជោនាចមិនភ្លេចជាតិប្រៃ រៀមស៊ូលុះក្ស័យថែចិត្តស្មោះស
មិនប្រែក្រឡាស់កោះកុងបវរ ដែនដីដ៏ល្អជីវិតខ្ញុំអើយ។
ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២
No comments:
Post a Comment