Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, December 2, 2019

រឿងផ្កាស្រពោន ភាគទី៦ | និពន្ធដោយលោក នូ ហាច | ភាគនិទាន| Ros Veasna



នៅក្នុងភាគទី៦ យាយនួន​បាន​ឲ្យ​យាយផៃ និង​នាង​វិធាវីរៀបចំផ្ទះយ៉ាងស្អាត ដើម្បីត្រៀម​ទទួល
ភ្ញៀវដែល​ចូលមកស្ដីដណ្ដឹងនាងវិធាវី ដែលមាន​យាយចាន់ជាមេអណ្ដើក នោះ​គឺ​នាង​ថូ ជាម្ដាយរបស់ណៃស៊ត និង​ជាប្រពន្ធ​របស់​​ណៃស៊ាន​ផងដែល​ជាថៅកែកាណូត​ដ៏ស្ដុកស្ដម្ភ​នៅ​បាត់ដំបងចំណែកនាងធិន ជាប្អូនស្រី​របស់​នាងថូ។ យាយនួន​រីករាយណាស់​ចំពោះ​ភ្ញៀវនេះ ហើយ​គាត់​ក៏ចង់ភ្ជាប់សាច់ភ្ជាប់ឈាមកូនរបស់​គាត់​នឹងចៅណៃស៊តនេះណាស់​ ចំណែក​ឯនាងថូ និង​នាងធិន ក៏វិលត្រលប់ទៅវិញយ៉ាងរីករាយ​ រួចយាយនួន​បានផ្ដាំពួកគេ​ឲ្យទៅ​មើលជតារាសីនឹងលោកគ្រូអានដែលគង់នៅវត្តពោធិ៍ក្នុង ព្រោះ​ក្នុងចិត្តគាត់​ខ្លាចបើរក​គ្រូផ្សេង​ អាច​នឹងទាយខុសគ្នា។ ថ្លែង​ពីនាងវិធាវីនេះវិញ​ ពុំទាន់ដឹង​ខ្លួន​ថាគេមកដណ្ដឹងឡើយ តែ​នាង​ហាក់​ដូចជាពុំពេញចិត្តនឹងចរិត​របស់​ស្ដ្រីទាំងនោះឡើយ រីឯយាយ​នួន​កំពុងតែ​ងប់ងុលនឹង​សេចក្ដីត្រេក​អរពន់ប្រមាណ ពុំបាន​ចាប់​អារម្មណ៍​នឹង​សម្ដី​កូនគាត់​នោះក៏ទេដែរ។

សូមមើលវីដេបន្ថែម


សូមទាញយកឯកសារ ត្រង់នេះ

No comments: