Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, February 23, 2017

ទង់អាស៊ាន មានន័យដូចម្តេច?



រយៈពេល៤៨ឆ្នាំហើយដែលអាស៊ាន ត្រូវបានបង្កើតឡើងជាផ្លូវការក្រោមបាវចនា « ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ »។ ក្នុងនោះដើម្បីជាអត្តសញ្ញាណមួយតំណាងឲ្យស្ថាប័ន អាស៊ាន ក៏មានទង់តំណាងឲ្យស្ថាប័នខ្លួនផងដែរ។

បើយោងតាមធម្មនុញ្ញអាស៊ាន ទង់អាស៊ាន តំណាងឲ្យអាស៊ានមួយមានស្ថិរភាព សន្តិភាព ការរួបរួម និងថាមពល។ ពណ៌របស់ទង់អាស៊ានមានៈ ពណ៌ខៀវ ក្រហម ស និងពណ៌លឿង ដែលតំណាងឲ្យ ពណ៌សំខាន់ៗនៃគ្រប់ទង់ជាតិរបស់ប្រទេសសមាជិកអាស៊ានទាំងអស់។

ពណ៌ខៀវ ៖ ពណ៌ខៀវ តំណាងឲ្យសន្តិភាព និងស្ថិរភាព
ពណ៌ក្រហម ៖ បង្កប់អត្ថន័យនៃភាពក្លាហាន និងថាមពល
ពណ៌ស ៖បង្ហាញនូវភាពបរិសុទ្ធស្អាតស្អំ និង
ពណ៌លឿង ៖ ជានិមិត្តរូបនៃវិបុលភាព
រូបកួរស្រូវ៖ តំណាងឲ្យសុបិន្តរបស់បិតាស្ថាបនិកអាស៊ាន ដែលចង់បានអាស៊ានមួយមានគ្រប់ប្រទេស ទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួបរួមគ្នា ក្នងមិត្តភាព

No comments: