Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, July 4, 2015

ភ្នំត្បែង

ភ្នំត្បែង ស្រុកគូលែន ខេត្ត​ព្រះវិហារ

ភ្នំត្បែងតែងខ្លួនលេងពួនក្នុងព្រៃ

ធ្វើឲ្យកវីលង់លែងវាចា

កែវភ្នែកទាំងគូលែងស្ដាប់ចិន្ដា

រីហ្វូងបក្សាឡកឡឺយសប្បាយ។

វាយោផាយផាតកាត់ផ្ទាំងពពក

ព្រលឹមអព្ភជ្រកព័ទ្ធភ្នំរាយប៉ាយ

ត្រជាក់រញ្ជួយទាញភួយគ្របកាយ

ខ្ញុំអ្នកចម្ងាយរងាឱបខ្នើយ។

ដោយ រស់ វាសនា​
ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០១៥

No comments: