រាត្រីកោះកុង
និពន្ធដោយ រស់ វាសនា
ច្រៀងដោយ រស់ វាសនា
I. យប់យន់ត្រជាក់ខ្យល់ធ្លាក់រំភើយ រលកឆ្លងឆ្លើយក្រោមដួងចន្ទ្រា សន្សើមក៏ធ្លាក់ភ្ញាក់ចិត្តរងា
រូបកាយកំព្រាក្រោមស្បៃរាត្រី។
រូបកាយកំព្រាក្រោមស្បៃរាត្រី។
II. រលករលេញប្រដេញតាមខ្យល់ មច្ឆាវិលវល់អំពល់នឹកស្រី ចន្ទ្រាតែមួយព្រួយពេញហឫទ័យ
ក្រែងគ្មាននិស្ស័យដូចក្ដីប្រាថ្នា។
ក្រែងគ្មាននិស្ស័យដូចក្ដីប្រាថ្នា។
R. ឱ! ច្រាំងសមុទ្ររន្ធត់អរភ័យ សូមនាងប្រណីដល់ក្ដីស្នេហា ទឹកដីកោះកុងទល់ដែនសីម៉ា សូម
នាងមេត្តាមេត្តាបងផង។
នាងមេត្តាមេត្តាបងផង។
III. ស្រមោលកោងកាងចាំងលើផ្ទៃទឹក សូមផ្ញើចិត្តនឹកផ្ដាំតាមក្ដាមខ្យង ដួងចិត្តសោកាកំព្រាសៅ
ហ្មង ត្រជាក់កន្លងរាត្រីកោះកុង។
ហ្មង ត្រជាក់កន្លងរាត្រីកោះកុង។
(ភ្លេងហើយ... ច្រៀង R-III ឡើងវិញ)
សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការប្រគំតន្ត្រីរបស់បងដៃអក និង បង អ៊ូ សំណាង ដែលបានសហការគ្នាយ៉ាងរលូន។
No comments:
Post a Comment